
Knongsrok
· 2023-10-22
៤វិធី ជួយឱ្យរាងកាយរបស់អ្នកស្រកគីឡូបានត្រឹមត្រូវ
#សុខភាព# #របបអាហារ# #លំហាត់ប្រាណ#
1192
មានពាក្យមួយឃ្លានិយាយថា ៖ “ អ្នកគ្មានជំនាញសម្រកបានតែគីឡូ ឯអ្នកជំនាញវិញគេអាចសម្រកបានទាំងគីឡូបានទាំងខ្លាញ់នៅក្នុងខ្លួន ” ។ នេះមានន័យថា ៖ គោលដៅពិតប្រាកដនៃការសម្រកគីឡូ គឺជាការកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនរបស់យើង មិនមែនបញ្ចុះត្រឹមតែគីឡូនោះឡើយ។
ប៉ុន្តែ អ្នកទើបចាប់ផ្តើមហាត់ប្រាណថ្មីៗជាច្រើន តែងជ្រើសរើសវិធីខុស ពួកគេអាចជ្រើសរើសថ្នាំសម្រកទម្ងន់ការហូបអាហារបំប៉ន់មកជំនួស ឬក៏ប្រើថ្នាំលាបមករឹតខ្លួនប្រាណឱ្យចេញញើសដើម្បីសម្រកគីឡូនេះ មិនបានខ្វល់ថាអត្រាខ្លាញ់ក្នុងរាងកាយចុះឬក៏អត់ និងមានបង្កផលប៉ះពាល់ដល់សុខភាពអ្វីខ្លះ។
ឱ្យតែសម្រកខ្លាញ់លើសនៅលើរាងកាយបាន អត្រាជាតិខ្លាញ់ក្នុងរាងកាយត្រូវបានគ្រប់គ្រងក្នុងស្តង់ដារមួយច្បាស់លាស់ ទើបអ្នកអាចត្រឡប់មករូបរាងស្លីមវិញបាន។ ដូច្នេះ ការសម្រកគីឡូ និងសម្រកខ្លាញ់គឺជានិយមន័យពីរផ្សេងគ្នា ពួកយើងត្រូវជ្រើសរើសវិធីដែលត្រឹមត្រូវមកបញ្ចុះខ្លាញ់ក្នុងខ្លួន សម្រកសាច់ខ្លាញ់ ជើងធំៗ ក្បាលពោះកំប៉ោង។
ខាងក្រោមនេះ គឺជាការចែករំលែកវិធីកម្ចាត់ខ្លាញ់ប៉ុន្មានចំណុចជូនដល់អ្នកទាំងអស់គ្នា ក្នុងរយៈពេលតែ៩០ថ្ងៃអាចឃើញផលិតជាមិនខាន។
១. បរិភោគអាហារកាឡូរីមិនអាចទាបជាងមេតាប៉ូលីស (ការរំលាយអាហារ) ឡើយ
ការគ្រប់គ្រងកាឡូរីបានត្រឹមត្រូវអាចឱ្យរាងកាយបង្កើតកាឡូរីមិនពេញលេញបាន ប៉ុន្តែបើកាត់បន្ថយការបរិភោគកាឡូរីតិចពេក នឹងធ្វើឱ្យរាងកាយឈានទៅរកភាពស្រេកឃ្លាន នៅពេលនេះរាងកាយនឹងផ្តល់អាទិភាពដល់ការបំបែកថាមពលដ៏ច្រើនគឺ ទៅលើសាច់ដុំ តែមិនមែនជាតិខ្លាញ់នោះទេ។
ពួកយើងត្រូវធានាថា ការបរិភោគកាឡូរីរាល់ថ្ងៃមិនឱ្យហួសពីមេតាប៉ូលីសនៅក្នុងរាងកាយខ្លាំងពេកឡើយ ហើយក៏មិនមែនជ្រើសរើសការតមអាហារស្រេចតែចិត្តនោះដែរ ចំពោះមនុស្សប្រុសត្រូវការច្រើនជាង ១៤០០កាឡូរី ឯមនុស្សស្រីត្រូវការច្រើនជាង១២០០កាឡូរី ដើម្បីផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមជាមូលដ្ឋាន នមានថាមពលគ្រប់គ្រាន់សម្រាប់ដំណើរការ។
២. បែងចែកជាអាហារច្រើនពេល
ក្រោយពីគ្រប់គ្រងអាហារកាឡូរីហើយនោះ អ្នកប្រាកដជាអាចមានអារម្មណ៍ថាស្រេកឃ្លានកាន់តែខ្លាំង នៅក្នុងពេលនេះអ្នកងាយនឹងញុំាអាហារទាំងកម្រោល នឹងប៉ះពាលការដំណើរការសម្រកគីឡូ។ ក្នុងដំណាក់កាលសម្រកគីឡូ អ្នកអាចកែប្រែពីអាហារ៣ពេលទៅជាច្រើនពេលបាន។
ជាឧទហរណ៍ ៖ ផ្លាស់ប្តូរពីអាហារ៣ពេលទៅជា៥ពេល ដូចជាយកផ្លែឈើ ឬពងស្ងោរដាក់ជាអាហារបន្ថែម អាចកាត់បន្ថយបានការកើតមានឡើងនូវអារម្មណ៍ស្រេកឃ្លាន នៅអាចឱ្យរាងកាយរក្សាស្ថានភាពនៃដំណើរការរំលាយអាហារ បង្កើនការប្រើប្រាស់កាឡូរី។
៣. ជ្រើសរើសលំហាត់ប្រាណអេរ៉ូប៊ីក (Aerobic ) ពេញរាងកាយ
កុំជ្រើសរើសសកម្មភាពសម្រកទម្ងន់ស្គមតែផ្នែកណាមួយ ពីព្រោះវិធីសម្រកទម្ងន់ឱ្យស្គមតាមផ្នែកណាមួយគឺគ្មាននោះឡើយ។ ការប្រើប្រាស់ខ្លាញ់ គឺមានជាលក្ខណៈពេញទាំងរាងកាយ ហើយសកម្មភាពដែលស្រកតាមផ្នែកនោះ ចំពោះការប្រើប្រាស់កាឡូរីគឺទាបខ្លាំងណាស់ ប្រសិទ្ធភាពនៃការដុតខ្លាញ់ក៏កាន់តែទាបដែរ។
ឧទាហរណ៍ ៖ អ្នកដើម្បីតែសម្រកក្បាលពោះ អ្នកបានហាត់កាច់ក្បាលពោះពី១០០ ទៅ២០០ដង មួយរយៈក្រោយមកអ្នកនឹងចាប់អារម្មណ៍ថាបរិវេណចង្កេះមិនត្រឹមតែមិនស្រកទេ តែប្រែទៅជារីកធំ ហើយឆ្អឹងចង្កេះក៏ចុករោយខ្លាំង អាចបណ្តាលឱ្យរបួសដល់សុខភាពរាងកាយ ទាំងនេះព្រោះតែសកម្មភាពបញ្ចេញកម្លាំងមិនត្រឹមត្រូវ។ ហើយពេលដែលហាត់កាច់ក្បាលពោះ សរសៃសាច់ដុំក្បាលពោះទទួលបានការពន្លា ហើយខ្លាញ់ត្រូវបានគ្របដណ្តប់សាច់ដុំជិត អ្នកនឹងចាប់អារម្មណ៍ថាក្បាលពោះទៅជារីកធំ ។
បានជាជ្រើសរើសសកម្មភាពហ្វឹកហាត់សម្រកតាមផ្នែកបែបនេះហើយ ម្តេចក៏មិនធ្វើការហាត់ប្រាណបែបអេរ៉ូប៊ីក (Aerobic ) ពេញរាងកាយតែម្តងទៅ។ ឧទហរណ៍ ៖ រត់យឺតៗ លោតអន្ទាក់ ឡើងកាំជណ្តើរ លេងបាល់ ហែលទឹកជាដើម ។ លំហាត់ប្រាណបែបនេះគឺអាចទទួលបានលទ្ធផលច្រើនជាងការកាច់ក្បាលពោះទៅទៀត បើក្នុងមួយថ្ងៃហាត់បានពី៣០ ទៅ៤០នាទី អាចលើកកម្ពស់ការថយចុះនៃអត្រាជាតិខ្លាញ់ក្នុងខ្លួនបានល្អ។
៤. រក្សាចិត្តអត់ធ្មត់
ការសម្រកទម្ងន់មិនមែនជារឿងដែលធ្វើម្តងហើយបានផលនោះទេ ត្រូវការចិត្តអំណត់ទៅព្យាយាម។ កុំចេះតែគិតថាប្រើរយៈពេល១០ថ្ងៃអាចស្រកបាន១០គីឡូ ហើយត្រឡប់បានរាងកាយរាងស្រឡូនមកវិញ នេះគឺមិនត្រូវតាមក្បួនវិទ្យាសាស្រ្ត និងធម្មជាតិឡើយ។ វិធីសម្រកទម្ងន់រហ័ស ភាគច្រើនសុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ ការស្រកគីឡូលឿនពេក នឹងបណ្តាលឱ្យស្បែកយារធ្លាក់ អង់ឌីគ័ររាងកាយរងការខូចខាត។
រយៈពេលនៃការសម្រកទម្នង់ជាធម្មតាត្រូវព្យាយាមចាប់ពី៩០ថ្ងៃឡើងទៅ ដើម្បីឱ្យរាងកាយស្គមជាសន្សឹមៗ ឱ្យកោសិការចងចាំពីទំងន់ក្រោយពីការសម្រកគីឡូដោយសន្សឹម និងកាត់បន្ថយឱកាសនៃការងើបឡើងវិញ៕
អត្ថបទ ៖ Mythical Bird / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
កុំចេះតែល្មើសច្បាប់! សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុលើអ្នកបើកបរយានយន្តជាង ១សែនគ្រឿងក្នុងឆ្នាំ២០២៤
ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម
យោបល់ទាំងអស់ (0)