
ដើមអម្ពិល-DAP News
· 2023-09-21
លោក Putin អះអាងដោយផ្ទាល់ថា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិន
#ព័ត៌មាន# #លោក Vladimir Putin# #ព័ត៍មានអន្តរជាតិ# #ក្រុមប្រឹក្សាសន្តិសុខ#
11450
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់កាលពីថ្ងៃម្សិលមិញហើយថា លោកនឹងធ្វើដំណើរ ទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ច ក្រៅប្រទេសលើកដំបូង នៅឆ្នាំ២០២៣នេះ។
យោងតាមការចេញផ្សាយរបស់ RT លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកពូទីននឹងជួបសមភាគីចិនលោក Xi Jinping។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ លោក Putin បានសរសើរអំពីការពិភាក្សា ជាមួយនឹងលោកជាមួយលោក Xi ដែលធ្វើឡើងក្នុងខែមីនាថា គឺជាភាពជោគជ័យខ្លាំងនិងអស្ចារ្យ ដោយកត់សម្គាល់ថា វាបានផ្តល់នូវកម្លាំងកាន់តែខ្លាំង ដល់ទំនាក់ទំនងទ្វេភាគី។ .
គួរឲ្យដឹងដែរថាក្នុងនោះផងដែរ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក រីករាយក្នុងការទទួលយកការអញ្ជើញពីលោក Xi ឱ្យទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងខែតុលានេះ ដែលជាផ្នែកមួយនៃការជំរុញរបស់មេដឹកនាំចិន ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ច ចុងក្រោយរបស់លោក Putin ទៅកាន់ប្រទេសចិន គឺនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ពោលគឺបន្តិចមុនពេលជម្លោះអ៊ុយក្រែន បានចាប់ផ្តើមកើតឡើង៕
ប្រែសម្រួល៖ ស៊ុន លី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់
យោបល់ទាំងអស់ (0)