
TNAOT News
· 2023-09-09
ស្វែងយល់ពីអាហារទាំង ៥ក្រុមដែលធ្វើឲ្យឆ្លងមេរោគក្នុងពោះវៀនធំ
#សុខភាព# #របបអាហារ# #TNAOT HEALTH# #ពោះវៀនធំ#
10490
ពោះវៀនធំ គឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងសារពាង្គកាយរបស់យើង ដែលវាមានតួរនាទីរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងរាងកាយ។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពោះវៀនធំរបស់អ្នកមានមេរោគឆ្លង វា នឹងបណ្តាលឱ្យមាន ឧស្ម័នពោះវៀន ហើមពោះ ទល់លាមក និងអាចបណ្តាលឱ្យកើតជំងឺផ្សេងៗដូចជា ជំងឺមហារីកពោះវៀន នឹងជំងឺឬសដូងបាត ជាដើម ។
លើសពីនេះទៀត ប្រសិនបើលោកអ្នកចង់ឲ្យពោះវៀនធំមានសុខភាពល្អ គួរតែជៀសវាងអាហារទាំង ៥ក្រុមខាងក្រោមនេះ រួមមាន ៖
១.អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារចៀន អាហារដែលមានជាតិអាស៊ីតខ្លាញ់ trans នឹង អាហារដែលមានជាតិខ្លាញ់ឆ្អែត ។
២. អាហារដែលមានជាតិស្ករខ្ពស់ ដូចជា បង្អែម ភេសជ្ជៈ នឹងទឹកផ្លែឈើដែលមានជាតិស្ករ
៣. អាហារកែច្នៃដូចជា អាហារក្លាសេ និងអាហារកំប៉ុង
៤. អាហារដែលមានជាតិគីមីដូចជា សារធាតុសូដ្យូម សារធាតុពណ៌ និងសារធាតុរក្សាទុកឲ្យបានយូរ
៥. អាហារដែលមានកាកសសៃទាប ដូចជា បាយស នំបុ័ង នឹងមី
ដូច្នេះ ប្រសិនបើលោកអ្នកចង់ឲ្យពោះវៀនធំមានសុខភាពល្អ គួរតែទទួលទានអាហារដូចជា បន្លែ ផ្លែឈើ អង្ករសំរូប សណ្តែក និងគ្រាប់ធញ្ញជាតិ ព្រោះវាសំបូរសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ពោះវៀន ដូចជាវីតាមីន សារធាតុរ៉ែ និងជាតិសរសៃជួយដល់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមទៅក្នុងរាងកាយ៕
សម្រួលដោយ៖ លីដា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
Harbin ពង្រីកពេលវេលាឆ្លងកាត់លើកលែងទិដ្ឋាការ
ប៉ូលិសអេស្បាញបាននិយាយថា Diogo Jota ទំនងជាបើករថយន្តលើសល្បឿនកំណត់ដែលនាំឲ្យផ្ទុះសំបកកង់ក្រឡាប់ជាច្រើនជុំ
ឈប់ស្រឡាញ់គេម្នាក់ឯង
យោបល់ទាំងអស់ (0)