
TNAOT News
· 2023-08-26
ព័ត៌មានសង្ខេបស្តីពីព្រឹត្តិការណ៍និងពិព័រណ៍កម្ពុជាក្នុងខែកញ្ញាយ៉ាងសម្បូរបែបនៅទីនេះ!
#សង្គម# #Event Collection# #ព័ត៌មានសង្គម#
10109
ប្រសិនបើលោកអ្នកកំពុងស្វែងរកឱកាសការងារល្អៗជាច្រើនតាមរយៈពិព័រណ៍ដ៏ សម្បូរផ្សេងៗ លោកអ្នកអាចចូលមកអានព័ត៌មានសង្ខេបទាំងនេះបាននៅ ក្នុងសារព័ត៌មាន TNAOT_APP ដែលយើងខ្ញុំបានសម្រាំងជាពិសេសប្រចាំខែញ្ញា ឆ្នាំ ២០២៣នេះ មានទាំងសេវាកម្ម ផលិតផល ការប្រម៉ូសិន តាមទីតាំងផ្សេងៗដូចខាងក្រោម
ចូលរួមទស្សនា ពិព័រណ៍សម្រស់និងសុខភាព “ Ladies Fair”
ការតាំងពិព័រណ៍សម្រស់និងសុខភាព “ Ladies Fair” ដែលប្រព្រឹត្តិទៅនាថ្ងៃទី ១ ថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១០ព្រឹកដល់ម៉ោង ៩ យប់ ! នៅ Aeon Mall Sensok ជាន់ផ្ទាល់ដី ។
អ្នករៀបចំកម្មវិធី 360 Events
អាចចូលរួមដោយសេរីទាំងអស់គ្នា !
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាម៖
លេខទូរសព្ទ៖ ០១០ ៧៤៨ ៤៩៧
អ៊ីម៉ែល ៖ 360ads.events@gmail.com
ហ្វេសប៊ុក៖ https://www.facebook.com/360ads.events
ពិព័រណ៍រូបថត “PSE 25 YEARS Photo Exhibition @PteahChas”
ពិព័រណ៍នេះ ធ្វើឡើង ដើម្បីឧទ្ទិសដល់ស្នាដៃរបស់លោក គ្រីស្យង់ ដេប៉ាលីយែរ (សហស្ថាបនិកអង្គការ) ដែលជាអ្នកស្រលាញ់ការថតរូប ហើយក៏ជាបុគ្គលម្នាក់ដែលបានផ្ដិតយកនូវរាល់សកម្មភាពដ៏លំបាកបំផុតក្នុងជីវិត (សម្រាប់អ្នកទទួលអត្ថប្រយោជន៍របស់យើង)ជាមួយកាមេរ៉ារបស់លោក ពីព្រោះរូបថតទាំងអស់នេះនឹងត្រូវបង្ហាញនាថ្ងៃអនាគត។កម្មវិធីប្រព្រឹត្តិទៅនៅថ្ងៃទី ២ និងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ៦ល្ងាចដល់ម៉ោង ១០ យប់ ដែលមានទីតាំងនៅ ផ្ទះចាស់ ( Pteah Chas ) ។ ពិធីសម្ពោធក្នុងថ្ងៃទី២ ខែកញ្ញា ចាប់ពីម៉ោង៦ល្ងាចទស្សនាដោយសេរី សប្បុរសធម៌ រង្វាន់ និងកម្មវិធីជាច្រើន…
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
ពិព័រណ៍បើកចិត្តភ្នំពេញ - Berk Chet Festival- Phnom Penh
កាន់តែប្លែកភ្នែក ជាមួយនឹងពិព័រណ៍បើកចិត្តភ្នំពេញ - Berk Chet Festival- Phnom Penh គឺជាពិព័រណ៍ដែលនឹងធ្វើឡើងនៅរាជាធានីភ្នំពេញសម្រាប់យើងទាំងអស់គ្នាចូលរួមអបអរសាទរនូវការងារជាច្រើនដែលយើងបានផ្តួចផ្តើមឡើងចេញពីគម្រោង NOW-Us! Award Cambodia ក៏ដូចជា ក្រុមផ្សេងៗសម្រាប់ឲ្យកម្ពុជាយើងក្លាយជាសង្គមមួយដែលមានភាពចម្រុះ បរិយាប័ន្នប្រសើរជាមុន សម្រាប់ខ្ញុំ អ្នក និងយើងទាំងអស់គ្នា។
ចាប់ផ្តើមនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ២ រសៀល ដល់ម៉ោង ៨ យប់ ដែលមានទីតាំងនៅ The Factory Phnom Penh !
ចូលរួមដោយសេរី!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលកាន់គេហទំព័រ ៖
https://www.facebook.com/events/839836910649167/?acontext=%7B
ចូលរួមពិព័រណ៍រូបភាព "Paths of Cambodia"
ការតាំងពិព័រណ៌រូបថតដែលចាប់យកភាពស្រស់ស្អាត និងភាពសម្បូរបែបនៃប្រទេសកម្ពុជា ចាប់ពីផ្លូវដ៏មមាញឹកក្នុងរាជធានីភ្នំពេញ រហូតដល់ភូមិជនបទនៃទីជនបទ ដែលជាស្នាដៃរបស់លោក សុខវិសាល គឺជាសក្ខីភាពមួយចំពោះភាពធន់ និងគំនិតច្នៃប្រឌិតរបស់ប្រជាជនកម្ពុជា ហើយវាផ្តល់នូវការមើលឃើញដ៏ពិសេសមួយអំពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេស។
ពិព័រណ៍នេះនឹងប្រារព្ធធ្វើនៅ Wild Phnom Penh ចាប់ពីថ្ងៃទី ៣ ខែកញ្ញារហូតដល់ចុងខែ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
ចូលរួមទស្សនាការតាំងពិព័រណ៍ និងសន្និសីទ “ Asian Battery Conference and Exhibition 2023 ”
ប្រព្រឹត្តិទៅនាថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ! វេលាម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចដែលមានទីតាំងនៅ Sokha Siem Reap Resort & Convention Center ។
អ្នករៀបចំកម្មវិធី CW3 events
ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាម៖
លេខទូរសព្ទ៖ +61 3 9870 2611
អ៊ីម៉ែល ៖ e. events@conferenceworks.com.au
វេបសាយ៖ https://tinyurl.com/nhznd3s2
រួសរាន់ឡើង! ស្វែងរកការងារធ្វើក្នុងក្តីស្រម៉ៃរបស់អ្នក
តោះចូលរួមពិព័រណ៍ការងារចិនលើកទី២ ឬ ( The Second Chinese Career Fair )
ប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះ! ស្ថិតនៅ Olympia City mall
ដូច្នេះសូមកុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីទទួលបានការងារដែលអ្នកស្រលាញ់
រៀបចំឡើងដោយ Cambo jobs
ការចូលរួមដោយសេរី (Free)
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ និង អ៊ីម៉ែលខាងក្រោម៖
096 686 751
info@cambojob.com
https://www.cambojob.com/activity/?id=45
ពិព័រណ៍ ការងារ CamboJob មកវិញហើយ
ពិព័រណ៍ការងារ CamboJob Career Fair 2023
លើកនេះធានាថាកាន់តែអស្ចារ្យជាងមុនដែលពោរពេញដោយកម្មវិធីពិសេសៗជាច្រើន ជាពិសេសនោះគឺសម្រាប់អ្នកដែលកំពុងរកមុខតំណែងដែលត្រូវនិងជំនាញ។
ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៣ ! ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៦ ល្ងាចនៅទីតាំង ផ្សារទំនើបអូឡាំព្យា (Olympia Mall) !
ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទខាងក្រោម៖
081 697 501
https://www.facebook.com/events/218414824473270
ពិព័រណ៍ការងារ CamboJob Career Fair
ពិព័រណ៍ការងារ CamboJob Career Fair 2023 ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៣ ! ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹកដល់ម៉ោង ៥ ល្ងាច នៅទីតាំង ផ្សារទំនើបអូឡាំព្យា (Olympia Mall) !
ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលកាន់គេហទំព័រ
ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា
ការតាំងពិព័រណ៍វិស័យសំណង់ខ្នាតអន្ដរជាតិលំដាប់លេខ១នៅកម្ពុជា “ CamBuild 2023 ” ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៣ ! នៅកោះពេជ្យ
អ្នករៀបចំកម្មវិធី ៖ AMB Tarsus Exhibitions Sdn Bhd
ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖
Ms. Somaly
089 714 700
somaly@ambtarsus.com
ពិព័រណ៍គ្រួសារខ្ញុំ My Family Fair Cambodia
សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា! ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ ជិតមកដល់ហេីយ!
កុំភ្លេចមកទស្សនាទាំងអស់គ្នា ដើម្បីឆក់យកឱកាសដ៏ពិសេសនេះក្នុងការទិញទំនិញគ្រប់មុខ តម្លៃប្រម៉ូសិនចុះរហូតទៅដល់ ៨០% !!!
ពិព័រណ៍គ្រួសារខ្ញុំ លេីកទី៥ ធ្វេីនៅផ្សារទំនេីប អុីអន ភ្នំពេញ (AEON 1) ជាន់ផ្ទាល់ដី
ថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់ !
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖
096 921 8385
https://www.facebook.com/ExhibitionFestival/posts/301314365750389
រាត្រីសប្បុរសធម៌ ខួបកំណើតម៉ាមី “ Mamie Charity Birthday ”
យើងខ្ញុំសូមគោរពអញ្ចើញអ្នកទាំងអស់គ្នាចូលរួមអបអរសាទរថ្ងៃពិសេស ខួប៨១ឆ្នាំរបស់លោកស្រី ម៉ារី ហ្វ្រង់ដេប៉ាលីយែរ (សហស្ថាបនិកានៃអង្គការ ប៉េ អេស អឺ) ក្នុងបរិវេណមណ្ឌលដោយផ្ទាល់នៃរាត្រីដ៏អស្ចារ្យនេះ។ កម្មវិធីនេះប្រារព្ធឡើងគឺដើម្បីសិស្សានុសិស្សរបស់យើងទាំងអស់គ្នា ដោយ១០០%នៃថវិកាទទួលបានពីការលក់សំបុត្រនឹងត្រូវដាក់ចូលទៅក្នុងមូលនិធិនៃយុទ្ធការរបស់ពួកយើង។
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅ PSE - Pour un Sourire D'enfant
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖
ការតាំងពិព័រណ៍វិស័យម្ហូបអាហារនិងសណ្ឋាគារខ្នាតអន្តរជាតិ
ពិព័រណ៍ CAMFOOD/HOTEL 2023 ដែលជាព្រឹត្តិការណ៍ដ៏ធំ ជួបជាមួយអ្នកផ្គត់ផ្គង់ខាងវិស័យម្ហូបអាហារ និងសណ្ឋាគារទាំងក្នុងស្រុកនិងអន្តរជាតិជាង ១៥០ ម៉ាកសញ្ញាឯណ្ណោះ។
ចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពី ចំណេះដឹងថ្មី បទបង្ហាញថ្មី ទំនិញថ្មី បច្ចេកវិទ្យាថ្មី បទពិសោធន៍ថ្មី ពីបណ្តាដៃគូសហការថ្មីជាច្រើនមាននៅពិព័រណ៍ CAMFOOD/HOTEL 2023។ លើសពីនេះក៏មានកម្មវិធីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច ចំអិនម្ហូប រៀបចាំតុអាហារ ជំនាញស្រាទំពាំងបាយជូរ ឆុងកាហ្វេថ្នាក់ជាតិ សិល្ប:តុបតែងនិងរៀបចំគ្រែ និងការប្រកួតជាច្រើនទៀត ក្នុងគោលបំណងស្តារ និងលើកកម្ពស់វិស័យសណ្ឋាគារ និងម្ហូបអាហារក៍ដូចជាលើកទឹកចិត្តនិងបើកឱកាស អោយបុគ្គលិកដែលស្ថិតនៅក្នុងវិស័យទាំងអស់នេះបានបង្ហាញពីទេពកោសល្យនិងពង្រឹងសម្ថតិភាពរបស់ពួកគេ។
ត្រៀមខ្លួនហើយឬនៅ កុំភ្លេចណា មួយឆ្នាំមានតែម្តងប៉ុណ្ណោះ។ កុំអោយឱកាសនេះរំលងផុតអោយសោះ ជួបគ្នានៅពិព៍រណ៍ @CAMFOOD Expo 2023 ចាប់ពីថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹករហូតដលម៉ោង៦ល្ងាចនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញខាងមុខនេះ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ
087 786 007
011 238 575
Vichera@ambtarsus.com
https://www.facebook.com/CamFoodCamHotel
ទិវាបេតិកភណ្ឌនៅស្ថានទូតបារាំងប្រចាំកម្ពុជា
បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណេជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។
លោកអ្នកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ លើផ្ទៃដី ៤.៧ ហិកតា ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៥ ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ
https://www.facebook.com/events/1255450981832614/?ref=newsfeed
ចង់ដឹងថាផ្សាររាត្រី Treellion's Sundaysលើកនេះមានអ្វីពិសេសខ្លះអត់?
សម្រាប់លើកនេះគឺពិសេសមែនទែនសម្រាប់អ្នកស្រលាញ់សត្វសុនខ និងអ្នកចូលចិត្តដើរផ្សារ។ នឹងមានវគ្គបង្ហាត់សុនខ ការប្រកួត និងអ្នកលក់ជាច្រើនដែលមានលក់ផលិតផលនិងសេវាកម្មទាក់ទងនឹងសត្វសុនខ ផលិតផលមួយទឹក ផលិតផលធ្វើដោយដៃ និងផលិតផលនាំចូលជាច្រើន។
កុំរំលងឱកាសដ៏ល្អក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអាជីវករក្នុងស្រុក និងលើកស្ទួយអាជីវកម្មរបស់អ្នក។
ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ រសៀល នៅ Treellion Park ទីក្រុងកោះពេជ្រ
ចូលរួមដោយសេរី !
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ
017 533 909
info@aquation.asia
https://www.facebook.com/photo/?fbid=686075966875471&set=gm.547354587523358
Kids Fair & Family Expo Cambodia by Anussa - ពិព័រណ៍កុមារ និងគ្រួសារ
គ្រាន់តែឃើញប៉ុណ្ណេះ ប៉ាម៉ាក់ដឹងតែចាប់អាអូនមិនជាប់ហើយ ចុះទម្រាំអាអូនឃើញផ្ទាល់ទៀត? លេងដោយសេរី ឥតគិតថ្លៃ ឥតដែនកំណត់តាំងពីម៉ោង ៨ព្រឹកដល់ម៉ោង ៩យប់នៅថ្ងៃទី ២៣ និង ២៤ ។
ទាំងតំបន់ជិះ ទាំងសួនកុមារ ពង្រីកកាន់តែធំដែលធ្វើអូនៗលេងសប្បាយខ្លាំងជាមុន! ហើយបើតំបន់សង់ Lego និងតំបន់បាល់វិញ សូម្បីតែមនុស្សធំឃើញហើយក៏ចង់លេង ចុះទម្រាំកូនត្រេនទៀត? ប៉ាម៉ាក់ កុំភ្លេចនាំអូនៗកុមារមកលេងនៅថ្ងៃចុងសប្តាហ៍ជាមួយពិព័រណ៍កុមារ និងគ្រួសារលើកទី ៩!
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ
012 230 140
Anussa.events@gmail.com
https://www.facebook.com/kidsfairanussa
ការតាំងពិរព័ណ៍សម្រស់ “ Beauty Connect Cambodia 2023 ”
Beauty Connect Expo Cambodia 2023 - ពិព័រណ៍ និងសន្និសិទអន្តរជាតិលើកទី ៥ សម្រាប់សោភ័ណភាព សម្រស់ គ្រឿងសំអាង សក់ ក្រចក និងស្ប៉ាក្នុងប្រទេសកម្ពុជា !
ចាប់ផ្តើមនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ មានទីតាំងនៅកោះពេជ្យ
ចូលរួមដោយសេរី !
អ្នករៀបចំកម្មវិធី ៖ Minh Vi Exhibition and Advertisement Services Co., Ltd (VEAS Co., Ltd)
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនង ៖
093 535 778
info@veas.com.vn
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម្តាយដែលមានចរិតលក្ខណៈរឹងមាំ កូនស្រីរបស់គាត់នឹងមានសំណាង ទទួលបានជោគជ័យ និងមានសុភមង្គល
ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi
ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង
យោបល់ទាំងអស់ (0)