
TNAOT News
· 06-10
កសិករស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម
#NEW NEWS# #សង្គម# #ឯកឧត្តម ហេង រតនា# #ព័ត៌មានសង្គម# #សំណល់យុទ្ធភណ្ឌសង្គ្រាម#
2975
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានរំលែកទុក្ខជាមួយគ្រួសារសពជនរងគ្រោះដែលស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។
មានករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ ក្នុងភូមិភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រស្លាប់នៅកន្លែងកើតហេតុ និងខូចខាតត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហើយក៏ដោយខណៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការបោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដើម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)