X

TNAOT News

· 06-07

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥

#កាកបាទក្រហមកម្ពុជា# #ហ៊ុន ម៉ាណែត# #មូលនិធិគន្ធបុប្ផាកម្ពុជា# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3380

១. សម្តេចធិបតីជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបញ្ជាក់ពីគោលជំហររាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយសម្តេចបានរួមអបអរសាទរចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ 

២. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារនាំយកថវិកាចំនួន ១០លានរៀល ចូលរួមរំលែកទុក្ខដល់គ្រួសារតារាកំប្លែង នាយឆាង

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងសហការី និងមានការចូលរួមពីអនុសាខាខណ្ឌព្រែកព្នៅ នាំយកថវិកាចំនួន ១០លានរៀល និងគ្រឿង ឧបភោគ-បរិភោគ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយដល់គ្រួសារសពតារាកំប្លែង លោក ជុន ឆាង (ហៅនាយឆាង)។

៣. មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេល្ងាចនេះ

ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្នុងរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម ល្ងាចថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦:០០ល្ងាចតទៅ។

៤. រដ្ឋមន្រ្តីទេសចរណ៍៖ ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាបនឹងជំរុញកំណើនទេសចរកូរ៉េ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បញ្ជាក់ថា ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាបនឹងជំរុញកំណើនទេសចរកូរ៉េ និងសំរួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញ Korean Air។

៥. កក្រើកដើមខែមិថុនា! ទិដ្ឋភាពពិធីមង្គលការ លោក G Devith និងអ្នកនាង ទេព បូព្រឹក្ស កំពុងតែអង្រួនចិត្តមហាជនចាប់អារម្មណ៍ខ្លាំង

ពិធីមង្គលការរបស់ តារាចម្រៀង លោក G Devith និងអ្នកនាង ទេព បូព្រឹក្ស កំពុងតែកក្រើកខ្លាំងពេញបណ្ដាញសង្គម ដោយគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍នៅការរៀបចំក្នុងកម្មវិធីទាំងមូល គឺស្រស់ស្អាតប្រណិតអធិកអធមប្រៀបដូចជាឋានសួគ៌ក្រោមមេឃ នៅ The Premier sensok ៧អគារជាប់គ្នា។

៦. ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានចេញរបាយការណ៍ស្តីអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនថៃ-កម្ពុជា ដោយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទទួល ព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន (ឯកតោភាគី)។

៧. រដ្ឋមន្ត្រី​​ការពារ​ជាតិ​ថៃ​អះអាង​ថា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជាមិន​ដូច​អ្វី​ដែល​​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជា-ថៃ ដោយថាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាមិនដូចអ្វីដែលបានលើកឡើងក្នុងកិច្ចប្រជុំ។

៨. អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបុគ្គលដែលក្លែងបន្លំឯកសារប្រមូលថវិកាជួយទាហាននៅព្រំដែន

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីបុរសម្នាក់បានយកឈ្មោះសាលាខេត្តព្រះសីហនុ ទៅអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថិវកា យកទៅជួយដល់ទាហានការពារព្រំដែន។

​៩. រថយន្ត Lexus មួយគ្រឿង ធ្លាក់ផ្លូវបុកឆេះទាំងព្រឹក នៅខេត្តឧត្តរមានជ័យ

រថយន្ត Lexus មួយគ្រឿង ធ្លាក់ផ្លូវបុកឆេះទាំងព្រឹក កាលពីវេលាម៉ោងប្រហែល ៥ ទាបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បណ្តាលអោយផ្ទុះឆេះទាំងម្ចាស់រថយន្ត ហេតុការណ៍នេះកើតឡើងនៅចំណុច ភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

១០. ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម អំពាវនាវទៅកាន់សប្បុរសជន មេត្តាឧបត្ថម្ភនូវសំភារៈមួយចំនួនដល់អ្នកល្បាតព្រៃ ដើម្បីបន្តកិច្ចការអភិរក្ស

ប្រជាសហគមន៍ព្រៃឈើប្រាំបីមុម អំពាវនាវទៅកាន់សប្បុរសជន មេត្តាឧបត្ថម្ភនូវសំភារៈមួយចំនួនដល់អ្នកល្បាតព្រៃ ដើម្បីបន្តកិច្ចការអភិរក្ស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស