X

TNAOT News

· 06-05

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសឥណ្ឌា# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ពហុកីឡដ្ឋានជាតិ# #ប្រទេសវៀតណាម# #ព័ត៌មានសង្គម#

2730

១. ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់កូរ៉េដ៏ធំ និងល្បីឈ្មោះចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍

ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់ប្រទេសកូរ៉េខាងត្បូងដ៏ធំ និងល្បីឈ្មោះ បានចាប់អារម្មណ៍ និងស្នើសុំអនុសាសន៍ពីប្រតិភូកម្ពុជាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍។

២. នារីវ័យ ​២៥​ឆ្នាំ លោតទឹកសម្លា-ប់ខ្លួ​-ន នៅស្ពានកោះនរា កាលពីយប់មិញ​ ពេលនេះបានប្រទះឃេីញសពអណ្តែតមកក្បែរស្ពានព្រះមុនីវង្ស​

ស.ពនារីវ័យ​២៥​ឆ្នាំ​ ដែលមានឈ្មោះ​ ស្រីរ៉ាត់ ដែលបញ្ច-ប់ជីវិ-ត ដោយការលោតទឹកសម្លា-ប់ខ្លួ​-ន នៅស្ពានកោះនរា យប់មិញ​ ពេលនេះត្រូវបានប្រទះឃេីញអណ្តែតមកក្បែរស្ពានព្រះមុនីវង្ស​ ច្បារអំពៅ ពេលនេះសាច់ញាតិក្រុមគ្រួសារបានស្រង់ឡេីងមកហេីយ​ និងយកទៅធ្វេីបុណ្យតាមប្រពៃណី​ ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ ខែ​មិថុនា​ ឆ្នាំ​២០២៥។

៣. ទូតសុច្ឆន្ទៈកាយរឹទិ្ធជាតិកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍រំភើប ក្រោយបានចូលរួមកម្មវិធីប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លេីកទី២

តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ទូតសុច្ឆន្ទៈនៃកាយរឹទិ្ធជាតិកម្ពុជា បានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមបង្ហាញពីអារម្មណ៍រំភើប ក្រោយបានចូលរួមកម្មវិធី ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលេីកទី២​​ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ជាន់ថ្នាក់។

៤. កម្ពុជានឹងមិនយកបញ្ហានៅតំបន់រសើបទាំង៤ ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ។ 

៥. កម្ពុជារៀបចំទិវាបរិស្ថាននេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន

កម្ពុជាបានរៀបចំ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» ក្នុងគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និង ជំរុញចលនាសាធារណជន ឱ្យចូលរួមយ៉ាងផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំងគុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក។

៦. អង្គការ APOPO បាននឹងកំពុងអនុវត្តគម្រោងប្រែក្លាយពីចម្ការមីន ទៅជាវាលស្រែក្នុងខេត្តព្រះវិហារ

អង្គការ APOPO បាននឹងកំពុងអនុវត្តគម្រោងប្រែក្លាយពីចម្ការមីនទៅជាវាលស្រែ (Minefields to Ricefileds project) ក្នុងខេត្តព្រះវិហារ ដែលការអនុវត្តគម្រោងនេះ មិនត្រឹមតែធ្វើការបោសសម្អាតមីនឱ្យអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះ លោក Michael Heiman បានស្នើសុំឱ្យមានការគាំទ្របន្ថែមពីអាជ្ញាធរមីន។

៧. ឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យឆាបឆេះសិប្បកម្មផលិតគ្រឿងសង្ហារឹមមួយកន្លែង នៅខណ្ឌមានជ័យ

នាវេលាម៉ោង​ ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះសិប្បកម្មផលិតគ្រឿងសង្ហារឹមមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ស្ថិតនៅចំណុចផ្ទះលេខ១០៩៤ តាមបណ្តោយផ្លូវ៣៧១ ក្រុម០១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៨. មនុស្ស ៧នាក់ស្លាប់ ក្នុងហេតុការណ៍ជាន់គ្នានៅពហុកីឡដ្ឋានភាគខាងត្បូងប្រទេសឥណ្ឌា

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និងជាង ៣០នាក់បានរងរបួសបន្ទាប់ពីការរត់ជាន់គ្នាកាលពីថ្ងៃពុធ ខណៈដែលក្រុមមនុស្សព្យាយាមចូលទៅក្នុងកីឡា Cricket ក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។

​៩. វៀតណាម ជម្រុញឲ្យមន្ត្រីពាក់ព័ន្ធ​​បង្ក្រាប​ទំនិញ​ក្លែងក្លាយឲ្យទាន់ពេលវេលា

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការបង្រ្កាបទំនិញក្លែងក្លាយ ការរំលោភកម្មសិទ្ធិបញ្ញា ទូទាំងប្រទេសដែលកំពុងបន្តយ៉ាងសកម្ម។

១០. លោក Donald Trump ចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរចូលអាម៉េរិកពីប្រទេសមួយចំនួន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ដោយហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស