
TNAOT News
· 06-03
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥
#ប្រទេសថៃ# #បណ្តុំព័ត៌មានថ្មីៗ# #ភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់ទឹកភ្លៀងនៅទីក្រុងហាណូយ# #សង្គម# #ខ្យល់ព្យុះ# #អាកាសធាតុ# #ព័ត៌មានសង្គម#
3305
១. ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ
ព្រឹទ្ធាចារ្យក្រមាមាសនៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា សាន គឹម ស៊ាន បានទទួលមរណភាពហើយ កាលរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជំងឺគាំងបេះដូង ខណៈការទទួលមរណៈភាពរបស់ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោរូបនេះ គឺជាការបាត់បង់ធនធានសិល្បៈក្បាច់យុទ្ធគុនខ្មែរមួយរូបនៅកម្ពុជា។
២. អង្គសមាជបានបន្តពិភាក្សាលើរបៀបវារៈជាបន្តទៀតជា របៀបវារៈទី៣ គឺពិភាក្សានិងអនុម័ត ពីវិស័យកសិកម្ម
នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជបានបន្តពិភាក្សាលើរបៀបវារៈជាបន្តទៀតជា របៀបវារៈទី៣ គឺពិភាក្សានិងអនុម័ត ពីវិស័យកសិកម្ម។ វត្តមានសមាជិកសមាជិកាព្រឹទ្ធសភា៦០រូបអង្គ និងរដ្ឋសភា១១៩អង្គរូប ចូលរួមក្នុងអង្គសមាជព្រឹកនេះ។
៣. មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានវះកាត់សម្រាលទារិកាទម្ងន់ជាង ៥គីឡូក្រាម ដោយជោគជ័យនិងសុខភាពល្អ
មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងសម្ដែងអារម្មណ៍រំភើប ខណៈបានឃើញនៅការសម្រេចបានជោគជ័យក្នុងការវះកាត់សម្រាលទារិកាម្នាក់មានទម្ងន់ ៥,០៥០គីឡូក្រាម ដែលជាទារិកាដំបូងដែលមានទម្ងន់ធ្ងន់ជាងទារកផ្សេងៗដែលសម្រាលនៅមន្ទីរពេទ្យមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
៤. ករណីរថយន្ដដឹកប្រេងឥន្ធនៈមួយគ្រឿង ឡើងចំណោទពុំរួចរអិលថយក្រោយចូលព្រៃ លើផ្លូវជាតិលេខ៤
នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ មានករណីរថយន្តដឹកប្រេងឡើងចំណោតមិនរួចរអិលថយក្រោយ លើផ្លូវជាតិលេខ៤ ចំណោទលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០២-១០៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
៥. មន្ត្រីជំនាញ ដុតកម្ទេចចោលផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន
ផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ (ក.ប.ប) ដុតកម្ទេចចោល កាលពីចុងសប្តាហ៍កន្លងទៅ។
៦. ទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ រៀបចំដើម្បីពញាក់អារម្មណ៍ពលរដ្ឋពីវិធីសាស្ត្រការពារខ្លួន
ទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។
៧. ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង ២០០ករណី បើធៀបនឹងឆ្នាំ២០២៤
សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក ពោលគឺក្នុង ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។
៨. ហ្វីលីពីន ប្រកាសអាសន្ន ខណៈករណីមេរោគអេដស៍ក្នុងចំណោមយុវជនកើនឡើងដល់ ៥០០%
នាយកដ្ឋានសុខភាពហ្វីលីពីន (DOH) នៅថ្ងៃអង្គារ បានផ្តល់អនុសាសន៍ឱ្យ ប្រកាសអាសន្នចំពោះបញ្ហាសុខភាព ដោយសារតែករណីមេរោគអេដស៍ក្នុងចំណោមយុវជនកើនឡើងរហូតដល់ទៅ ៥០០ភាគរយ ក្នុងត្រីមាសទី១។
៩. ភេរវករ ១៤នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសម៉ាលី បន្ទាប់ពីជ្រៀតចូលជំរុំយោធាមិនសម្រេច
ភេរវករ ១៤នាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Timbuktu ភាគខាងជើង ប្រទេសម៉ាលី កាលពីថ្ងៃចន្ទ បន្ទាប់ពីការប៉ុនប៉ងជ្រៀតចូលជំរុំយោធាបរាជ័យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញដោយកងកម្លាំងប្រដាប់អាវុធម៉ាលី។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
១០. ខេត្តចំនួន ៣៧ របស់ប្រទេសថៃបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ
នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ខេត្តចំនួន ៣៧ ក្នុងប្រទេសថៃកំពុងស្ថិតក្រោមការព្រមានអំពីអាកាសធាតុ ដោយសារខ្យល់មូសុងនិរតីកម្រិតមធ្យមដែលប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ ៦០% នៃទីក្រុងបាងកកនៅថ្ងៃទី៣ ខែមិថុនានេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
យោបល់ទាំងអស់ (0)